BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

Apple ​ចែចូវ​ចង់​ទិញ​​ក្រុមហ៊ុន​ ​​Beats Electronics ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន


ក្រុម​ហ៊ុន​ Apple Inc. (AAPL) ​​កំពុង​​ចែចូវ​ចង់​ទិញ​ក្រុមហ៊ុន​​​ផលិត​កាស​ ​Beats Electronics LLC ​ក្នុង​តម្លៃ​ប្រមាណ​ ៣,២​ពាន់​លាន​ដុល្លារ​អាមេរិក។​ ប្រសិន​បើ​​ Apple ចរចាក្រុមហ៊ុន​នេះ​​ត្រូវ​រ៉ូវ​គ្នា​មែន​​​ ​​​នោះ​វា​នឹង​​ក្លាយ​ទៅ​ជា​ការ​ទិញ​​ក្រុមហ៊ុន​​ក្នុង​ទឹក​ប្រាក់​​​​ដ៏​ ច្រើន​​មិន​ធ្លាប់​​មាន​ពី​មុន​មក​​សម្រាប់​ក្រុមហ៊ុន​ Apple ។

​​កិច្ច​ព្រមព្រៀង​ទិញ​​​ក្រុមហ៊ុន​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​​ Santa Monica ​​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​បង្កើត​ឡើង​ដោយ​ប្រតិបត្តិ​ករ​ឧស្សាហ​កម្ម​តន្ត្រី ​លោក Jimmy Lovine និង​សិល្ប​ករ​ចម្រៀង​ហ៊ីប​ហប់​លោក​វេជ្ជ​បណ្ឌិត​ Dre នេះ​នឹង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​បន្ថែម​ទៀត​សម្រាប់​ក្រុមហ៊ុន​ Apple ក្នុង​​វិស័យ​កម្សាន្ត​​ផ្នែក​តន្ត្រី​​នៅ​​លើ​ប្រព័ន្ធ​អនឡាញ។ ​

​តន្ត្រី​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​​សម្រាប់​ក្រុមហ៊ុន​ Apple ​ព្រោះ​ថា​ iTune store និង​​ឧបករណ៍​ស្ដាប់​ចម្រៀង​ iPod ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​​​ទទួល​បាន​​​ចំណូល​​សន្ធឹក​ក្នុង​រយៈ​ពេល​មួយ​ ទសវត្សរ៍​មុន​នេះ។ ​​​

​ទឹក​​ប្រាក់​ប្រមាណ​ ​​៣,២​ពាន់​លាន​ដុល្លារ​​ដែល​គ្រោង​យក​ទៅ​ទិញ​ក្រុមហ៊ុន​ខាង​លើ​ ​គឺ​ជា​​ទុន​មួយ​ផ្នែក​តូច​នៃ​​លុយ​របស់​ក្រុមហ៊ុន​សរុប​ប្រមាណ​ ​​១៥០,៦​ពាន់​លាន​ដុល្លារ​​ ​​ក៏​ប៉ុន្តែ​បើ​ក្រុមហ៊ុន​​ Apple ​ចរចា​បាន​ជោគជ័យ​ ​នោះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​មួយ​ នេះ​កាន់​តែ​មាន​ឧត្ដមភាព​ក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ។ ​

​សូម​បញ្ជាក់​ថា​​​ លោក Lovine និង​លោក Dre បាន​ចាប់​ផ្ដើម​ផលិត​កាស​ស្ដាប់​ Beats នៅ​ឆ្នាំ​២០០៨។ ​

​​​ក្រុម​ហ៊ុន Apple ​​ធ្លាប់​ទិញ​​ក្រុមហ៊ុន​ផ្សេង​ៗ​ក្នុង​តម្លៃ​ទាប​ជាង​នេះ​ឆ្ងាយ​ណាស់៕ ​

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន
​ប្រភព៖​ bloomberg

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.