BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

ក្រុមហ៊ុន​​​​ Acer ​ទទួល​បាន​ចំណេញ​​ជាង​ ​៣​ម៉ឺន​ដុល្លារ​នៅ​​ត្រី​មាស​​ទី​មួយ​ បន្ទាប់​ពី​ខាត​បួន​​ត្រីមាស​ជាប់​ៗ​គ្នា​


ក្រុម​ហ៊ុន​ផលិត​កុំព្យូទ័រ​​របស់​​តៃវ៉ាន់​ Acer ​បាន​​បញ្ជាក់​កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ថា ​​ខ្លួន​បាន​ទទួល​​​ចំណេញ​​វិញ​ហើយ​នៅ​ត្រី​មាស​ទី​១ ​​​​​គិត​ត្រឹម​ខែ​មីនា​​​កន្លង​ទៅ​​ ​​ដោយ​បញ្ចប់​ការ​ខាត​បង់​រយៈ​ពេល​បី​ត្រីមាស​ជាប់​ៗ​គ្នា។ ប្រាក់​ចំណេញ​នេះ​ គឺ​ទទួល​បាន​ដោយ​សារ​តែ​ ​​ក្រុមហ៊ុន​​គ្រប់គ្រង​ថ្លៃ​ និង​​​​សន្និធិ​​​បាន​​ល្អ​។ ​ ​

ក្រុម​ហ៊ុន Acer បាន​បង្ហាញ​​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ​​១​លាន​​ដុល្លារ​តៃវ៉ាន់​​​​​ (​ប្រហែល ​​៣៤ ០០០​ដុល្លារ) ​​នៅ​ត្រីមាស​ដំបូង​​នៃ​ឆ្នាំ​២០១៤​ នេះ​ដែល​ប្រសើរ​ជាង​ត្រីមាស​ទី​៤​ ​នៃ​​ឆ្នាំ​២០១៣ ​គឺ​ខាត​​ប្រហែល​ជាង ​៧,៦៣​ពាន់​លាន​​ដុល្លារ​តៃវ៉ាន់​ ​(​ប្រហែល​ ​​២៥០​លាន​ដុល្លារ)​ ក៏​ប៉ុន្តែ​ប្រាក់​ចំណេញ​សុទ្ធ​​ឆ្នាំ​នេះ​​នៅ​ចាញ់​ត្រីមាស​ដូច​គ្នា​កាល​ ពី​ឆ្នាំ​២០១៣​ ​គឺ​មាន​ចំនួន​ជាង ​​១៧​លាន​ដុល្លារ​។

ក្រុម​ហ៊ុន​បាន​​បញ្ជាក់​នៅ​​ក្នុង​របាយ​ការណ៍​ថា ប្រាក់​ចំណូល​សរុប​បាន​ធ្លាក់​ចុះ​ ​១១,៤%​នៅ​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣​ និង​ធ្លាក់​ចុះ ​​១៦,៦%​​​នៅ​​​​ទូទាំង​ឆ្នាំ​២០១៣​ ​ដល់​ចំនួន ​​៧៦,៧២​ពាន់​លាន​ដុល្លារ​តៃវ៉ាន់​ ខណៈ​ចំណូល​​​ប្រតិបត្តិការ​​នៅ​ត្រីមាស​ឆ្នាំ​២០១៤​ នេះ​​​​បាន​កើន​ដល់​ជាង ​​៤​លាន​ដុល្លារ​ដោយ​សារ​ការ​គ្រប់​គ្រង​​សន្និធិ​បាន​ល្អ​ ​និង​ចំណាយ​មាន​ប្រសិទ្ធភាព។ កត្តា​នេះ​បាន​​​ធ្វើ​ឲ្យ​ប្រាក់​​ចំណេញ​​ដុល​និង​កត្តា​ផ្សេង​ទៀត​មាន​ ស្ថិរ​ភាព។

កាល​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២០១៣​ ​លោក Shin បាន​ផ្ទេរ​តំណែង​ជា​នាយក​ប្រតិបត្តិ​ ​និង​ប្រធាន​ក្រុម​ហ៊ុន​ទៅ​ឲ្យ​លោក Jason Chen ជា​អតីត​មន្ត្រី​ប្រតិបត្តិ​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​ផលិត​បន្ទះ​មីក្រូឈីប​ ឈាន​មុខ​គេ​ឈ្មោះ Taiwan Semiconductor Manufacturing Co.។

លោក​គ្រោង​​ឈប់​ធ្វើ​ជា​ប្រធាន​នៅ​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ​ចំ​ថ្ងៃ​ដែល​ក្រុម​ម្ចាស់​ភាគ​ហ៊ុន​ជួប​ប្រជុំ​គ្នា​ និង​ជា​ពេល​ត្រូវ​ជ្រើស​រើស​អ្នក​បន្ត​វេន​ពី​លោក​ផង​ដែរ៕

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន
ប្រភព៖​ channel news asia

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.