BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

ធនាគារ​​​​​ធំ​​ៗជាង​គេ​បំផុត​​ទាំង​​១០​ ក្នុង​លោក​

នៅ​លើ​​ពិភព​លោក​​នេះ​ មាន​ធនាគារ​ធំៗ​ជា​ច្រើន​​ ពោល​គឺ​មិន​តិច​ជាង​​១០០​​នោះ​ទេ។ ​​ ​ថ្ងៃ​នេះ​​បណ្ដាញ​ព័ត៌មាន​ thebnews.com​ សូម​បង្ហាញ​​​ធនាគារ​មួយ​ចំនួន​ដើម្បី​ឱ្យ​ប្រិយមិត្ត​បាន​ស្គាល់​ថា​តើ​​​​ ធនាគារ​នីមួយ​ៗ​មាន​​ទ្រព្យ​សកម្ម​សរុប​​​​ចំនួន​ប៉ុន្មាន​​។ ​អ្វី​ដែល​គួរ​​ឱ្យ​កត់​សម្គាល់​នា​​ពេល​នេះ​ ​​ធនាគារ​របស់​ចិន​គឺ​ស្ថិត​នៅ​លើ​​តារាង​​​ ខណៈ​ដែរ​​ធនាគារ​អាមេរិក​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ធនាគារ​កំពូល​ទាំង​​ ៥​ នោះ​ទេ​។ ​

បើ​យោង​តាម​​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ SNL Financial បាន​ឲ្យ​ដឹង​ថា ធនាគារ​ធំជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​នេះ​គឺ​ ​ធនាគារ​ឧស្សាហ​កម្ម​ ​និងធនាគារ​​ពា​ណិជ្ជ​​ចិន (Industrial and Commercial Bank of China) ​ដែល​មាន​ទ្រព្យ​​សកម្ម​ (Asset) ចំនួន​ ៣ ០៦២​ ពាន់​ពាន់​លាន​ដុល្លារ​។​

ធនាគារ​ទី​ពីរ​គឺ​ធនាគារ​ HSBC របស់​ចក្រ​ភព​អង់​គ្លេស​ដែល​មាន​ទ្រព្រ​​សកម្ម​ចំនួន ​​២ ៧២៣​ ​ពាន់​ពាន់​លាន​ដុល្លារ​ ហើយ​បន្ទាប់​មក​ទៀត​គឺ​ធនាគារ​ Credit Agricole ​របស់​បារាំង​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ ​មាន​ទ្រព្យ​សកម្ម​ចំនួន​ ​២ ៦១៥ ​​ពាន់​ពាន់​លាន​ដុល្លារ​។

ជា​ការ​ពិត​​​គិត​ត្រឹម​​ដើម​​ឆ្នាំ​២០១៤​ នេះ​​ ​គ្មាន​ធនាគារ​អាមេរិក​ណា​មួយ​បាន​ជាប់​ចំណាត់​កំពូល​ទាំង​១០ ​​នៅ​ក្នុង​បញ្ជី​នេះ​ទេ​​ ប៉ុន្តែ​កាល​ពី​ឆ្នាំ២០១៣ ​​គឺ​មាន​ធនាគារ​អាមេរិក​មួយ​ជាប់​ចំណាត់​ថ្នាក់​ទី​៦​នៅ​ក្នុង​ពិភព​លោក​គឺ ​ធនាគារ​  JPMorgan Chase ដែល​មាន​ទ្រព្យ​​សកម្ម​សរុប​​​ ​​២ ៤៦៣​ ​ពាន់​ពាន់​លាន​ដុល្លារ​។
​​
បើ​តាម​ការ​ដាក់​ចំណាត់​ថ្នាក់​របស់​ SNL បាន​បង្ហាញ​ថា ​ចិន​មាន​ធនាគារ​ធំៗ​ជា​ច្រើន​​ក្នុង​នោះ​​មាន​ធនាគារ​ជាប់​ចំណាត់​ថ្នាក់​ កំពូល​ចំនួន​ ​​១៤​ក្នុង​ចំណោម​​ធនាគារ​ចំនួន​១០០​ ​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ក្នុង​ប្រទេស​នេះ​។ ​បន្ទាប់​មក​ទៀត​គឺ​អាមេរិក​ដែល​មាន​ធនាគារ​ជាប់​ចំណាត់​ថ្នាក់​កំពូល ​​១០​ក្នុង​ចំណោម​១០០​។​

​​​ការ​​ផ្ដល់​ចំណាត់​ថ្នាក់​នេះ​គឺ​ធ្វើ​ឡើង​​ដោយ​ផ្អែក​ទៅ​លើ​​ទ្រព្យ​​ សកម្ម​​របស់​ធនាគារ​​នីមួយៗ។ ​ធនាគារ​នៅ​ក្នុង​​ពិភព​លោក​ភាគ​ច្រើន​ទាំង​​នៅ​សហ​ភាព​អឺរ៉ុប និង​ចិន​​ដែរ​នោះ ​​​បាន​ប្រើ​ប្រព័ន្ធ​មួយ​ដែល​បាន​បង្ហាញ​ពី​បទដ្ឋាន​រាយ​ការណ៍​ហិរញ្ញ​ វត្ថុ​អន្តរ​ជាតិ​​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​​ប្រព័ន្ធ​ IFRS ។ ដូច​គ្នា​នេះ​ដែរ​ អាមេរិក​ប្រើ​គោល​ការណ៍​គណនី​ដែល​អាច​ទទួល​យក​បាន​ជា​ទូទៅ​ ឬក៏​ប្រព័ន្ធ​ GAAP​ ទេ។

ភាព​ខុស​ប្លែក​គ្នា​មាន​ច្រើន​នៅ​ពេល​និយាយ​ពី​ការ​វាយ​តម្លៃ​ និង​​រាប់​ទ្រព្យ​សកម្ម​របស់​​ធនាគារ​។ ជា​ការ​ពិត​ បើ​ធនាគារ​អាមេរិក​ត្រូវ​ប្រើ​ប្រព័ន្ធ​ IFRS មែន ធនាគារ JPM ​​និង​ធនាគារ​របស់​អាមេរិក​មួយ​ទៀត​​នឹង​មាន​ចំណាត់​ថ្នាក់​លេខ​មួយ ​​និង​លេខ​ពីរ​តាម​លំដាប់​លំដោយ។​ ធនាគារ​ Citigroup ដែល​ឥឡូវ​នេះ​ឈរ​នៅ​​ចំណាត់​​ថ្នាក់​​ទី​១៤ ​​និង​មាន​ទ្រព្យ​​សកម្ម​ចំនួន​ ១ ៨៩៩ ​​ពាន់​ពាន់​លាន​ដុល្លារ​ ​នោះ​នឹង​ក្លាយ​ជា​ធនាគារ​ធំ​បំផុត​ទី​៥​ក្នុង​ពិភព​លោក​មិន​ខាន​ឡើយ៕​


​ប្រែ​សម្រួល៖ ​​​ប៉ិច​ ​ស៊ីនួន
​​កែ​សម្រួល៖ ​ឆ្មា​ខ្មៅ​​
​​ប្រភព៖​ forbes

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.