BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Friday, January 9, 2015

នារី​រាង​​​​ធាត់​​ម្នាក់​​ក្រោយ​សំរក​ទម្ងន់​ ​៣០​គីឡូ ​​​ក្លាយ​ជា​តារា​ល្បី​លំដាប់​បូលីវូដ​ឥណ្ឌា​


ប្រសិន​បើ​ប្រិយមិត្ត មិត្ត​​អ្នក​អាន​​​ជា​អ្នក​គាំទ្រ​ភាពយន្ត​ខ្នាត​ធំ​បូលីវូដ​ ច្បាស់​ជា​ស្គាល់​តារា​ឯក​ស្រី​រូប​ស្រស់​ Sonakshi Sinha ជាក់​ជា​មិន​ខាន​ ប៉ុន្តែ​ប្រិយមិត្ត​មិន​ធ្លាប់​ដឹង​ទេ​​ថា ​​ពី​មុន​មក​​​​​តារា​ស្រី​​មាន​រូប​​សម្រស់​ស្អាត​ដ៏​ល្បី​​ម្នាក់​​​នេះ​ ធ្លាប់​ជា​នារី​មាន​រូបរាង​ធាត់​ខ្លាំង​​​មុន​ពេល​​នាង​ប្រឡូក​ចូល​ក្នុង​​ ពិភពភាពយន្ត​បូលីវូដ​។
​​
​​មុន​ក្លាយ​ជា​តារា​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ជា​លើក​ដំបូង​ ​ជា​​មួយ​តួ​ឯក​ប្រុស​ Superstar ឥណ្ឌា​ Salman Khan ក្នុង​​ភាពយន្ត​ខ្នាត​ធំ​ Dabangg ​នាង​ Sonakshi បាន​សំរក​ទម្ងន់​ដល់​ទៅ​​ជាង​ ​៣០​គីឡូ​​ក្រាម​​។ យោងតាម​  BollywoodShaadis បាន​ដឹង​ថា ​​​អតីត​នារី​មាន​រូបរាង​ធាត់​រូបនេះ​បាន​ចាប់​ផ្ដើម​ហាត់​ប្រាណ​យ៉ាង​ ខ្លាំង​​ ព្រម​ទាំង​រៀបគម្រោងតម​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់​ដើម្បី​កាត់​បន្ថយ​ការ​ ឡើង​ទម្ងន់​ទៀត​ផង។ ​

​​បើ​ទោះ​បី​ជា​នាង​មិន​ចូល​ចិត្ត​កន្លែង​ហាត់​ប្រាណ​ ​តែ​តារា​ស្រី​​រូបនេះ​​​ ​បាន​ទៅ​ហាត់ប្រាណ​លើក​​​​ឧបករណ៍​ជា​ច្រើន​​ ពោល​គឺ​​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​​មួយ​ថ្ងៃ​​ដើម្បី​សម្រេច​ក្ដី​សុបិន​ ក្លាយ​ជា​តារា​សម្ដែង​។ ដោយ​សារ​តែ​មាន​​គំនិត​យល់​ថា​ ​មាន​សេចក្ដី​ព្យាយាម​នៅ​ទីណា​សេចក្ដី​សម្រេច​នៅ​ទីនោះ​ ទីបំផុត​នាង​ក៏​អាច​សម្រេច​ដល់​គោលដៅ​ទាំង​ហាត់​ប្រាណ​និង​តម​អាហារ​ ដោយ​នាង​​ឱ្យ​ដំបូន្មាន​ថា​ នាង​នៅ​ញ៉ាំ​អាហារ​ដដែល​ប៉ុន្តែ​ចំនួន​តិច​ជាង​មុន​។

តារា​ស្រី​ដែល​អាច​សំរក​គីឡូ​បាន​រហូត​ដល់​៣០​គីឡូ​និង​ក្លាយ​ជា​តារា​ល្បី​ ​លំដាប់​បូលីវូដ​រូប​នេះ​បាន​អោយ​ដឹង​ថា​​ ​ការ​តាំង​ចិត្ត​ មិនមែន​ហុច​ផល​​ឱ្យ​​​អ្នក​ធ្វើ​ក្នុង​រយៈ​ពេល​ត្រឹម​មួយ​យប់​នោះ​ទេ​ ដូច្នេះ​​ត្រូវ​ចាំ​ថា​ អ្នក​អាច​នឹង​ត្រូវ​​រងចាំ​លទ្ធផល​ ជា​ច្រើន​ខែ​ឬ​ឆ្នាំ ​ដូច្នេះ​សេចក្ដី​អំណត់​គឺ​ជា​កត្តា​ចាំ​បាច់​បំផុត៕


ប្រែ​សម្រួល៖ សុខា នីកា

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.