BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Friday, January 9, 2015

លក្ខណៈ​ពិសេស​៤​យ៉ាង​របស់​បុរស​ ដែល​នារីៗ​គ្រប់រូប​​ប្រាថ្នាចង់​បាន​!


ជា​ធម្មតា​ទេ ជីវិត​មនុស្ស​ម្នាក់ៗ​ មិនថា​ស្រី ឬ ប្រុស​នោះ​ទេ តែង​ប្រាថ្នា​ចង់​បាន​ដៃ​គូ​ដែល​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ពេញ​មួយ​ជីវិត។ ​ដោយសារតែ​បែប​នេះ​ហើយ បាន​ជា​គ្រប់គ្នា​តែង​ព្យាយាម​ស្វែងរក​មនុស្ស​ណា​ដែល​ សាក​សម​នឹង​ខ្លួន​ ដើម្បី​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។ ចំពោះ​នារីៗ​វិញ ចំណុច​នេះ គឺជា​រឿង​ដ៏​សំខាន់​ ព្រោះថា បើ​មិនបាន​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​មុន​ នឹង​​ សម្រេចចិត្ត​ ជ្រើសរើស​បុរស​ណា​ម្នាក់​ទេ ពួកគេ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។

ខាងក្រោម​នេះ គឺជា​លក្ខណៈ​សំខាន់ៗ​មួយចំនួន​​របស់​បុរស​​​ ដែល​នារី​គ្រប់រូប​ត្រូវ​គិត​ឲ្យ​ច្បាស់​៖

១) ភាព​ស្មោះត្រង់
បើ​ទោះបីជា​ ​មាន​រូបរាង​សង្ហារ និង ពូកែ​និយាយ​លួងលោម​ប៉ុន្តែ​ ក៏ដោយ នារីៗ​ទាំងឡាយ​ គួរ​អង្កេត​ឲ្យ​បាន​ច្បាស់​ថា បុរស​នោះ​មាន​ភាព​ស្មោះត្រង់​ដែរ​ឬទេ។ ភាព​ស្មោះ​ត្រង់​ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​គ្មាន​ភាព​ស្មោះ​ត្រង់​នោះ​ទេ អ្នក​នឹង​គ្មាន​បាន​អ្វី​ក្រៅ​តែ​ពី​ការ​ឈឺចាប់​ ចំពោះ​អំពើ​ក្បត់​នោះ​ឡើយ។ នេះ​គឺជា​ចំណុច​មួយ​ដែល​មិនអាច​ខ្វះ​បាន​ ​សម្រាប់​នារីៗ​ គ្រប់រូប​ មុន​ពេល​សម្រេច​ចិត្ត​ទទួល​យក​បុរស​ណា​ម្នាក់​ជា​គួរ​អនាគត​របស់​ខ្លួន​។

២) ចេះ​អធ្យាស្រ័យ​ខ្ពស់
ជា ធម្មតា​នោះ​ទេ​ នៅពេល​មនុស្ស​រស់​នៅ​ជា​មួយ​គ្នា តែងតែ​មាន​កំហុស​កើតឡើង​មិនអាច​ជៀស​ផុត​ឡើយ។ ប្រសិន​បើ​ដៃគូ​របស់​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល មិនសូវ​ចេះ​យោគយល់​ និង ​អធ្យាស្រ័យ​ច្រើន​នោះ​ទេ ប្រាកដ​ណាស់​ថា វា​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ រួមរស់​ជាមួយ​គ្នា​ឲ្យ​បាន​យូរអង្វែង​ ព្រោះ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ ​ដូច្នេះហើយ​ នារីៗ​ទាំង​អស់​ ត្រូវ​សិក្សា​លើ​ចំណុច​នេះ​ឲ្យ​ច្បាស់​ ដើម្បី​ជៀសវាង​បញ្ហា​នៅ​ថ្ងៃខាងមុខ។

៣) យក​ចិត្ត​ទុក​ដាក់​ខ្ពស់
ដើម្បី​អាច​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សុភមង្គល​ ចំណុច​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ គឺ​ការ​យកចិត្ត​ទុកដាក់​លើ​គ្នា​ទៅវិញ​ទៅមក។ មនុស្ស​ពីរ​នាក់​ ដែល​រស់​នៅ​ជា​មួយ​គ្នា​ តែ​​មានតែ​​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ហើយ​ម្នាក់​ទៀត មិន​ដែល​ខ្វល់ខ្វាយ​អំពី​សុខទុក្ខ​របស់​ដៃគូ​ខ្លួន​ វា​នាំ​ឲ្យ​ជីវិត​គួរ​ស្នេហ៍​ទាំងពីរ​ហាក់​សោះអង្គើយ។ មានន័យ​ថា នារី ត្រូវ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​បុរស​ ​ដូច​ដែល​​នារី​បាន​បង្ហាញ​ចំពោះ​បុរស​ដែរ​។ បើ​ខ្វះ​ចំណុច​នេះ មិនយូរ​មិនឆាប់​អ្នក​ទាំងពីរ​ ប្រាកដ​ជា​ដើរ​ដល់​ផ្លូវបែក​មិនខាន។ ​ដូច្នេះហើយ​ អ្នក​ត្រូវ​តែ​ស្វែងរក​បុរស​ណា​ដែល​ មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ឬ ដឹង​ពី​ការ​លំបាក​របស់​អ្នក​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្តាយក្រោយ​។

៤) ជា​មនុស្ស​ដែល​ចេះ​ទទួល​ស្គាល់​កំហុស
វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​ ​ដែល​មនុស្ស​ម្នាក់​តែង​សាង​កំហុស​។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ រឿង​ដែល​សំខាន់​នោះ​ទេ បើ​ទោះបីជា​មាន​កំហុស​អ្វី​កើត​ឡើង​ក៏ដោយ​ អ្នកខ្លះ​មិនដែល​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​នោះ​ទេ ហើយ​ព្យាយាម​លើក​ហេតុ​ផល​ដើម្បី​ការពារ​កំហុស។ មនុស្ស​ប្រភេទ​នេះ អ្នក​ត្រូវ​ព្យាយាម​ជៀស​ឲ្យ​ផុត ព្រោះ​វា​គ្មាន​រឿង​ល្អ​កើតឡើង​ឡើយ​។ ​ដូច្នេះ​ហើយ​ អ្នក​គួរតែ​ព្យាយាម គិតគូរ​ឲ្យ​បាន​ច្បាស់​ ថា​បុរស​ណា​ដែល​ចេះ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ហើយ​ព្យាយាម​រៀនសូត្រ​ពី​កំហុស​នេះ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​អនាគត​៕

ប្រែ​សម្រួល៖ រស្មី​
ប្រភព៖​ lifehack.org & askmen.com

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.