ឆ្នាំ២០១៤ ដែលទើបតែកន្លងទៅ៩ថ្ងៃ គឺជាឆ្នាំដែលត្រូវបានចាត់ទុកថាជាឆ្នាំមាសរបស់វិស័យ ឧស្សាហកម្មភាពយន្ត ដោយមនុស្សជាច្រើននៅជុំវិញពិភពលោកតាមដានអានព័ត៌មានក៏ដូចជា សមិទ្ធផលការងារតារាក្នុងដួងចិត្តពួកគេជារៀងរាល់ថ្ងៃ។
ប្រព័ន្ធអ៊ីនធឺណិតបានដើរជាតួនាទីជាអ្នកផ្ដល់ព័ត៌មានដល់មនុស្ស គ្រប់រូបនៅជុំវិញពិភពលោក ដោយគ្រាន់់ចុចស្វែងរកអ្វីដែលពួកគេចង់ដឹងនៅលើ Google តែប៉ុណ្ណោះ។ ចង់ដឹងថារយៈពេលមួយឆ្នាំកន្លងទៅនេះ តារា ១០រូបណាខ្លះត្រូវបានអ្នកគាំទ្រចុចឈ្មោះស្វែងរកព័ត៌មានទាក់ទង នឹងពួកគេច្រើនជាងគេ TheBNEWS មានចម្លើយមកបង្ហាញជូនខាងក្រោម៖
១.Robin Williams: អតីតតារាសម្ដែងបែបកំប្លែងរូបនេះ គឺជាតារាដែលត្រូវបានអ្នកគាំទ្រចុចស្វែងរកឈ្មោះគាត់ច្រើនបំផុត លើ Google ដោយសារតែគាត់បានធ្វើអត្តឃាតកាលពីអំឡុងថ្ងៃទី ១១ ខែសីហា។
២. Jennifer Lawrence: ឈ្មោះរបស់តារាក្មេងខ្ចីរូបនេះត្រូវបានគេស្វែងរកច្រើនបំផុតនៅលើ អ៊ីនធឺណិតក្រោយរូបភាពអាក្រាតរបស់នាងបែកធ្លាយនៅលើអនឡាញក្រោយ ពួកលួចទិន្នន័យលើអ៊ីនធឺណិត (Hacker) មួយក្រុមបានលួចចូលទៅក្នុងគណនី iCloud របស់នាង។
មិនតែប៉ុណ្ណោះ J-law ក៏ត្រូវបានអ្នកគាំទ្រផ្ដល់ការចាប់អារម្មណ៍ព្រោះនាងបានឈ្នះពាន រង្វាន់ដោយសារតួអង្គដែលនាងសម្ដែងនៅក្នុងភាពយន្ត “The Hunger Games” និងរឿងរ៉ាវទំនាក់ទំនងស្នេហារវាងនាងនិងតន្ត្រីពោះម៉ាយលែងលះ ប្រពន្ធ Chris Martin នៅក្នុងវង់តន្ត្រី Coldplay ផងដែរ។
៣. Jay Z: តារាចម្រៀងរ៉ែប ទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តក៏ដូចជាមហាជនទូទៅដោយសារ តែរូបភាពវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពបែកធ្លាយលើអ៊ីនធឺណិតបង្ហាញ ពីជម្លោះរវាងតារាចម្រៀងរូបនេះនឹងប្អូនថ្លៃស្រី Solange Knowles រហូតមានព័ត៌មានចចាមអារ៉ាមថា តារារូបនេះនឹងភរិយា Beyonce ជាតារាចម្រៀងល្បីលំដាប់ពិភពលោកលែងលះគ្នាទៀតផង។
៤. Kim Kardashian: ពិធីការិនីក៏ដូចជាតារាសម្ដែងល្បីរូបនេះជាប់ឈ្មោះក្នុងបញ្ជី តារាដែលគេស្វែងរកច្រើនត្រូវអរគុណដល់អាពាហ៍ពិពាហ៍ដ៏ស៊ីវិល័យ របស់នាងជាមួយតារាចម្រៀងរ៉ែប Kanye West និងរូបភាពអាក្រាតរបស់នាងនៅលើគម្របទស្សនាវដ្ដី Paper ។
៥.Joan Rivers: តារាកំប្លែងដ៏ល្បីដែលបានស្លាប់បាត់បង់ជីវិតព្រោះតែហ្វឹកហ្វាត់ ខ្លាំងក្នុងអំឡុងពេលវះកាត់ព្យាបាលកាលពីខែកញ្ញាទី៤ឆ្នាំ២០១៤។
៦.Ray Rice: កីឡាករល្បីឈ្មោះលំដាប់Superstar របស់ The NFL រូបនេះត្រូវបានគេព្យួរមិនអោយចូលរួមប្រកួតក្រោយបែកធ្លាយវីដេអូ គេបានវាយដំលើមិត្តស្រីលើអ៊ីនធឺណិត។ គេត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាផងដែរ។
៧.Angelina Jolie: តារាឯកស្រីហូលីវូដពានរង្វាន់អូស្ការរូបនេះជាប់ឈ្មោះក្នុងបញ្ជី ដោយសារតែរ៉ូបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់នាងក្នុងថ្ងៃ អាពាហ៍ពិពាហ៍ជាមួយស្វាមីអត់មានខាន់ស្លាជាច្រើនឆ្នាំ Brad Pitt មិនតែប៉ុណ្ណោះភាពយន្ត Maleficent ដែលនាងសម្ដែងក៏បានជាប់ជាភាពយន្តដ៏ពេញនិយមលើ Boxoffice និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្ត្រីនិងកុមារនៅជុំវិញ ពិភពលោកផងដែរ។
៨.Renee Zellweger: តារាឯកពីភាពយន្ត “The Bridgit Diaries” ត្រូវបានមហាជនផ្ដល់ការចាប់អារម្មណ៍នៅក្រោយពេលនាងបង្ហាញខ្លួនលើ កំរាលព្រំពណ៌ក្រហមហើយរូបសម្បត្តិរបស់នាងមើលទៅផ្លាស់ប្ដូរ ទៅជាមនុស្សផ្សេងម្នាក់ទៀត ធ្វើឱ្យអ្នកគ្រប់គ្នាសន្និដ្ឋានថា នាងច្បាស់ជាវះកាត់កែសម្ភស្សផ្ទៃមុខជាក់ជាមិនខាន។
៩.Kate Middleton: ព្រះរាជារបស់ព្រះរាជទាយាទអង់គ្លេស រូបនេះទាក់ទាញបានចំណាប់អារម្មណ៍ពីមហាជនក្រោយប្រកាសតាំងគក៌បុត្រ ទីពីរកាលពីឆ្នាំ២០១៤ដែលទើបតែកន្លងទៅហើយថែមទាំងមានព័ត៌មាន លម្អិតបញ្ជាក់ថាព្រះនាងត្រូវសំរាកលើគ្រែជាច្រើនថ្ងៃដោយសារតែ អាការៈចាញ់ធ្ងន់ធ្ងរ។
១០. Derek Jeter: តារាវាយកូនបាល់ដ៏ល្បីល្បាញរូបនេះជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ ដោយសារតែរូបគាត់បានប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពពីកម្មវិធី Major League Baseballសម្រាប់ the New York Yankees.
ប្រែសម្រួល៖ សុខា នីកា
Post a Comment