BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

ពាណិជ្ជ​កម្ម​កម្ពុជា និង​អាមេរិក​កើន​ ១១%​នៅ​ត្រីមាស​ដំបូង​ឆ្នាំ​២០១៤​


ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​​​កម្ពុជា​ និង​​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​​ដល់ ​​៨៤៥​លាន​ដុល្លារ​អាមេរិក​នៅ​ត្រី​មាស​ដំបូង​​នៃ​​ឆ្នាំ​២០១៤​នេះ។

ចំនួន​នេះ​បាន​កើន​ឡើង​ ​១១%​ ​ពី​​ ៧៥៨​លាន​ដុល្លារ​​​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​​មុន។ ​​តួលេខ​​​​នេះ​ត្រូវ​បាន​​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​សហរដ្ឋ​ អាមេរិក​​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

សហរដ្ឋ​​អាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​ទី​ពីរ​របស់​កម្ពុជា​បន្ទាប់​ ពី​​សហភាព​អឺរ៉ុប​​។ ​​ពី​ខែ​មករា ​​ដល់​ខែ​មីនា​ នៅ​ឆ្នាំ​នេះ​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​​សហរដ្ឋ​អាមេរិក​មាន​តម្លៃ​ ​៧៧១​លាន​ដុល្លារ​កើន​ឡើង​១១%​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​មួយ​ឆ្នាំ​ មុន​។

ទន្ទឹម​នេះ​ដែរ​ ការ​នាំ​ចូល​របស់​ប្រទេស​កម្ពុជា​ពី​​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ ​៧៤​លាន​ដុល្លារ​គឺ​កើន​១៧%​។ ផលិត​ផល​សំខាន់ៗ​ដែល​កម្ពុជា​បាន​​នាំ​ចេញ​​ទៅ​សហរដ្ឋ​អាមេរិក​​មាន​​សំលៀក​ បំពាក់​ និង​ស្បែក​ជើង​។ ​រី​ឯ​កម្ពុជា​វិញ​បាន​​​នាំ​ចូល​រថយន្ត​ គ្រឿង​ម៉ាស៊ីន ​​បរិក្ខារ​ និង​​ថ្នាំពេទ្យ​ជា​ដើម។

អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​លោក​ កឹម រដ្ឋា ​បាន​ថ្លែង​ថា ការ​កើន​ឡើង​នូវ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​នេះ​គឺ​ដោយ​សារ​តែ​ប្រទេស​ទាំង​ពីរ ​មាន​​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​​ល្អ​​។ ​កាល​ពី​ឆ្នាំ​២០១៣​​ ទំហំ​ពាណិជ្ជ​កម្ម​​​​​រវាង​ប្រទេស​ទាំង​ពីរ​ ​​មាន​តម្លៃ​ ​៣,០១​ពាន់​លាន​ដុល្លារ​គឺ​កើន ​​៣​%​បើ​ធៀប​​នឹង​ឆ្នាំ​២០១២៕

​ដោយ​៖ ប៉ិច ស៊ីនួន

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.