BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេដ្ឋកិច្ច​ពិភព​លោក​មាន​ស្ថិរ​ភាព​កម្រិត​មធ្យម


ក្រោយ​ពី​​​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដ៏​អាក្រក់​បំផុត ​​និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​រយៈ​ពេល​៥​ឆ្នាំ​​​ ​​សេដ្ឋកិច្ច​​អាមេរិក​និង​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​​ ​​មាន​ស្ថិរភាព​ ខណៈ​ប្រទេស​ខ្លះ​ទៀត​កំពុង​​​​មាន​កំណើន​ឡើង​​។ ​ ​​ ​​ជាក់​ស្ដែង​ បណ្ដា​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន​មួយ​ចំនួន​​​មាន​កំណើត​ឡើង​ដែរ​ តែ​ក្នុង​កម្រិត​​យឺត​បំផុត​​គិត​តាំង​ពី​ឆ្នាំ​២០០៧​ មក។ ​​​

លោក John Normand ប្រធាន​​គ្រប់គ្រង​យុទ្ធសាស្ត្រ​អត្រា​ប្ដូរ​ប្រាក់​បរទេស​​នៅ​ក្រុម​ហ៊ុន​ JPMorgan Chase&Coនៅ​ទី​ក្រុង​ឡុងដ៍​បាន​ថ្លែង​ថា៖«​នោះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ ហៅ​ថា​ ​ជា​កម្រិត​មធ្យម​បំផុត​២,០ (Great Moderation 2.0»។

កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)
ការ​ព្យាករ​ថ្មី​បំផុត​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​បង្ហាញ​ថា ​​កម្រិត​នៃ​កំណើន​សេដ្ឋកិច្ច​​​​នៅ​​ក្រុម​ប្រទេស​​​​ឧស្សាហកម្ម​ជឿន​លឿន​​ ទាំង​ ​៧​ (G-7) ​នឹង​ថយ​ចុះ​ ​​០,៤%​នៅ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១០​ដែល​​ថយ​ចុះ​កម្រិត​ ​៣%​ និង ​​គិត​ជា​មធ្យម​ធ្លាក់​ចុះ​ ​​០,៨%​នៅ​រយៈ​ពេល​ពីរ​ទសវត្សរ៍​​​​ចុង​ក្រោយ​គិត​ត្រឹម​ឆ្នាំ​​២០០៧ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Bloomberg ជា​ទី​ភ្នាក់​ងារ​វាស់​កម្រិត​ប្រែ​ប្រួល​នៅ​ក្នុង​កំណើន​ផលិត​ផល​សរុប​ ក្នុង​ស្រុក​លើ​រយៈ​ពេល​ ​៤​ឆ្នាំ​មក​នេះ។

​ការ​ប្រែ​ប្រួល​កំណើន​អត្រា​ការ​ងារ​ក៏​បាន​ធ្លាក់​​ ​០,១%​ដែរ​នៅ​ឆ្នាំ​នេះ​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​បី​ដង​ដល់​គឺ​​ ​១,៧%​នៅ​ឆ្នាំ​២០០៩​​​។

ការ​ទប់​ស្កាត់​អតិផរណា
លោក​សាស្ត្រាចារ្យ James Stock ​​នៃ​សាកល​វិទ្យាល័យ Harvard និង​លោក Mark Watson ​នៃ​​សាកល​វិទ្យាល័យ Princeton ​បាន​ឲ្យ​តម្លៃ​​ការ​បង្កើត​ពាក្យ​ថា​ ​«កម្រិត​មធ្យម​បំផុត» ឬ​ភាសា​​អង់គ្លេស​ហៅ​ថា​ «Great Moderation» ​នៅ​ក្នុង​ឯកសារ​ឆ្នាំ​២០០២ ​​មាន​ចំណង​ជើង​ថា«តើ​វដ្ដ​ពាណិជ្ជ​កម្ម​ប្រែ​ប្រួល​ឬទេ? ហេតុ​អី?»។ ពួក​គេ​រក​ឃើញ​«ភស្តុ​តាង​ជាក់​ស្ដែង​នៃ​ការ​ធ្លាក់​ចុះ​នេះ»​នៅ​ក្នុង​ការ​ ប្រែ​ប្រួល​សកម្ម​ភាព​សេដ្ឋកិច្ច​អាមេរិក​ដោយ​ចាត់​ទុក​ការ​ប្រែ​ប្រួល​ ចន្លោះ​១០%​ទៅ​២៥%​នេះ​ថា​បាន​មក​ពី​ការ​យក​ទុន​បម្រុង​របស់​សហព័ន្ធ​​ទៅ​ ទប់​ស្កាត់​អតិផរណា។​

ការ​ពង្រឹង​និយតកម្ម
​ធនាគារ​​ Goldman Sachs​ បាន​ពន្យល់​ថា​​ ការ​ពង្រឹង​និយតកម្ម​ធនាគារ​ និង​បំណុល​អតិថិជន​ក្រោយ​ពី​មាន​វិបត្តិ​នេះ​មាន​ន័យ​ថា​កំណើន​សេដ្ឋកិច្ច​ នឹង​​មិន​សូវ​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​ផ្ដល់​ប្រាក់​កម្ចី​កាន់​តែ​ងាយ​ ស្រួល​ជាង​មុន​នោះ​ទេ​។ ឧទាហរណ៍​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ការ​ផ្ដល់​កម្ចី​ដល់​ក្រុម​ហ៊ុន​និង​ក្រុម​គ្រួសារ​ធ្លាក់​ចុះ​ ​២,២​ភាគរយ​កាល​ពី​ខែ​មីនា ​​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​មុន​​។ នេះ​បើ​តាម​ធនាគារ​កណ្ដាល​របស់​អឺរ៉ុប។

លោក Jason Furman ប្រធាន​ក្រុម​ប្រឹក្សា​នៃ​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​របស់​លោក​ប្រធានាធិបតី​ អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​ពី​ថ្ងៃ​ទី​១០​ខែ​មេសា ​​នាទី​ក្រុង​វ៉ាស៊ីនតោន​​ថា​ ​កម្រិត​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ថ្មីៗ​នេះ​​ ​​«ពិត​ជា​បង្ហាញ​ពី​ការ​ដាក់​កម្រិត​ធ្ងន់ធ្ងរ​លើ​ខ្លឹម​សារ​នៃ​កម្រិត​ មធ្យម​បំផុត»​ផង​ដែរ​។

ការ​រង្គោះ​រង្គើ​តិចតួច
ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​អាច​ដោះ​ស្រាយ​​បញ្ហា​រង្គោះ​រង្គើ​តិចតួច​ បាន​ល្អ​ជាង​កាល​ដែល​ពួកគេ​ធ្វើ​នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០​ ហើយ​អាច​ការ​ពារ​ការ​រាល​ដាល​ពី​ការ​រង្គោះ​រង្គើ​នេះ​។ ការ​សាក​ល្បង​នោះ​គឺ​ថា​ ​មន្ត្រី​នៅ​ក្នុង​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​នេះ​ អាច​ដោះ​ស្រាយ​ការ​គំរាម«កាន់​តែ​ធំ​និង​កាន់​តែ​ញឹក​ញាប់​»​ ​បាន​ប៉ុណ្ណា​​ ​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​សេដ្ឋ​កិច្ច​កាន់​តែ​ធំឡើង​​នៅ​ពេល​មាន​ការ​រាល​ ដាល​នោះ។ ឧទាហរណ៍​​ដូច​ជា​ការ​បរាជ័យ​របស់​ក្រុម​ហ៊ុន​ ​​Lehman Brothersជា​ដើម។​

សេដ្ឋកិច្ច​របស់​ក្រុម​ប្រទេស​ជី​៧
តាម​ទិន្នន័យ​របស់​ IMF បាន​បង្ហាញ​ថា ​ប្រទេស​ G-7 ​មាន​កម្រិត​កំណើន​ទាប​ជាង​មុន​ សេដ្ឋកិច្ច​របស់​ក្រុម​ប្រទេស​​ G-៧​បាន​កើន​ឡើង​​ក្នុង​អត្រា ​​២,៦%​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ និង​២,២%​នៅ​រយៈ​ពេល​៥​ឆ្នាំ​ដំបូង​នៃ​ទសវត្សរ៍​២០០០​។ តាំង​ពី​ឆ្នាំ​២០០៩​មក​ កំណើន​សេដ្ឋកិច្ច​បាន​ស្ថិត​នៅ​ជា​មធ្យម​កម្រិត​១,៩%។ លោក Dixon បាន​ថ្លែង​ថា៖«​ខ្ញុំ​មើល​មិន​ឃើញ​ការ​ត្រឡប់​ទៅ​រក​កម្រិត​មធ្យម​នៅ​ពេល​ណា ​មួយ​ឆាប់​នេះ​ទេ»។

ការ​រាល​ដាល​​វិបត្តិ​ក្នុង​ពិភព​លោក
តាម​លោក Joachim Fels សហ​ប្រធាន​សេដ្ឋកិច្ច​វិទូ​ពិភព​លោក​នៅ​ Morgan Stanley ក្នុង​ទី​ក្រុង​ឡុងដ៍​បាន​ឲ្យ​ដឹង​ថា គេ​មាន​ទស្សន​តែ​មួយ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​។ ​ដោយ​ចាប់​ផ្ដើម​កើត​នៅ​ដើម​ឆ្នាំ​១៩៧០​ លោក​បាន​​កំណាត់​​​​ការ​រាល​ដាល​សេដ្ឋកិច្ច​​ពិភព​លោក​ចំនួន ​​៦​លើក​គឺ​នៅ​ឆ្នាំ​១៩៧០ដល់​១៩៧៤ ពី​ឆ្នាំ​១៩៧៦ដល់​១៩៧៩ ពី​ឆ្នាំ​១៩៨៣ដល់​១៩៩០​ពី​ឆ្នាំ​១៩៩៤ដល់​២០០០ ពី​ឆ្នាំ​២០០២ដល់​២០០៨ ​និង​ពី​ឆ្នាំ​២០១០​ដល់​សព្វ​ថ្ងៃ​នេះ​។ នោះ​ជា​មធ្យម​ភាគ​រយៈ​ពេល​៥,៨ឆ្នាំ​​ម្ដង៕​​

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន

ប្រភព៖​ bloomberg

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.