BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

World Bank៖ ចិន​អាច​វ៉ា​ដាច់​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១​នៅ​ក្នុង​​ឆ្នាំ​នេះ


ជា​មួយ​កំណើន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​​ឆាប់​រហ័ស​​​ក្នុង​រយៈ​ពេល​​៣​ ទសវត្ស​ចាប់តាំង​ពី​មាន​កំណែទម្រង់​ស៊ី​ជម្រៅ​របស់​ខ្លួន​​ក្នុង​​ទសវត្ស​ទី ​៨០​មក ​​បាន​ធ្វើ​ឲ្យ​ធនាគារ​ពិភពលោក ​(World Bank)​​​ហ៊ាន​អះអាង​ថា ចិន​​អាច​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១​​នៅ​លើ​ពិភពលោក​នៅ​​ក្នុង​ឆ្នាំ ​​២០១៤នេះ។ ​​
យោង​តាម​​របាយការណ៍​កម្មវិធី​ប្រៀបធៀប​អន្តរជាតិ​នៃ​ធនាគារ​ពិភពលោក​ដែល​ហៅ​ ថា (International Comparison Program of the World Bank)​ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​លូតលាស់​យ៉ាង​ឆាប់​រហ័ស​របស់​ចិន​​​​​មាន​លក្ខណៈ​លឿន​ជាង​​ការ​ រំពឹង​ទុក​របស់​អ្នកវិភាគ​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក ដែល​ទស្សន៍ទាយ​ថា ចិន​មិន​​អាច​ក្លាយ​ជា​​មហាអំណាច​សេដ្ឋកិច្ច​​ទី១​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​​​​ នេះ​​បាន​​ឡើយ។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (​GDP)​
ផ្អែក​​លើ​អំណះអំណាង​ខាងលើ​ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា កំណើន​​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន (GDP) ​បាន​កើន​ឡើង​ដល់ ​​១៣,៥​ពាន់​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១​ ខណៈ​ការ​​ប្រៀបធៀប​​អត្រា​ប្ដូរ​ប្រាក់​​​មាន​ចំនួន​ ៧,៣​ពាន់​ពាន់​លាន​ដុល្លារ ប្រកៀកប្រកើយ​នឹង​អាមេរិក​ដែល​មាន​កំណើន​GDP សរុប​ ​១៥,៥​ពាន់​ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​បញ្ជាក់​ថា សេដ្ឋកិច្ច​ចិន​ហក់​ឡើង​​ហួស​​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ។

មហិច្ឆតា​របស់​មហាយក្ស​ចិន
​សម្រាប់​មហាយក្ស​ចិន​ មហិច្ឆតា​របស់​ខ្លួន​នៅ​ពេល​នេះ​ក៏​ដូច​ជា​ពេល​អនាគត​គឺ​ធ្វើ​យ៉ាង​ម៉េច​ ដណ្ដើម​ឲ្យ​បាន​តំណែង​អាមេរិក​​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១​នៅ​លើ​លោក​ក្នុង ​សតវត្ស​ទី​២១​នេះ គឺ​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ។ សេដ្ឋកិច្ច​ខ្លាំង ​មាន​លុយ​ច្រើន​មាន​ន័យ​ថា ចិន​អាច​ធ្វើ​​ឲ្យ​ពិភព​លោក​រណប​​ខ្លួន ​និង​ចង់​​បង្ហាញ​ថា របប​​កុម្មុយនិស្ត​ពិត​ជា​អាច​យក​ឈ្នះ​របប​​មូលធន​និយម​តាម​បែប​ ប្រជាធិបតេយ្យ​របស់​លោក​ខាងលិច​ ដែល​​បាន​បំបាក់​ខ្លួន​អស់​រយៈ​ពេល​២០០​ឆ្នាំ​មក​នេះ។​​​

​​តែ​ចិន​ធំ​តែ​មាឌ​ចង្អៀត​តែ​មុង​
នៅ​សតវត្ស​ទី​២១​នេះ គេ​ដាច់ខាត​មិន​ត្រូវ​​ភ្លេច​សម្លឹង​មើល​ទៅ​​ទិស​បូព៌ា​​របស់​មហាយក្ស​ចិន​ ជា​មួយ​​កំណើន​ប្រជាជន​បច្ចុប្បន្ន​ ​១,៤​ពាន់​លាន​នាក់​នឹង​​អាច​ដណ្ដើម​តំណែង​អាមេរិក​បាន។ ទោះបីជា​បែប​នេះ​ក្ដី​ យក្ស​អាស៊ី​​មួយ​​នេះ​មិន​ត្រូវ​មោទនភាព​ខ្លួនឯង​ជ្រុល​ពេក​ទេ ត្បិត​អី​ខ្លួន​នៅ​មាន​ការងារ​ធ្វើ​ជា​ច្រើន​ទៀត​ដើម្បី​​​ផលិត​ថ្នាំ​យ៉ាង​ ពិសេស​សម្រាប់​ពង្រីក និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​​ឲ្យ​ឈរជើង​បាន​យូរ​នា​ពេល​អនាគត។

ភាព​ផុយ​ស្រួយ​ផ្នែក​សេដ្ឋកិច្ច ដូច​ជា​ការ​វិនិយោគ​ហួស​ពី​តម្រូវ​ការ​ លំហូរ​គម្រោង​សំណង់​​អចលនទ្រព្យ​ជា​មួយ​នឹង​ប្រាក់​​បំណុល​ខ្ពស់ បច្ចេកវិទ្យា​​នៅ​ទាប ​កង្វះ​ធនធាន​មនុស្ស​ និង​អ្នក​ជំនាញ​​លើ​​ផ្នែក​ហិរញ្ញវត្ថុ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ គ្រោះ​ធម្មជាតិ​ ទាំង​នេះ​គឺ​ជា​ហានិភ័យ​ដ៏​ធំ​​​​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​របស់​​ទីក្រុង ​ប៉េកាំង។

​អ្វី​ជា​ពិសេស​និង​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន​នោះ​ ​គឺ​ការ​កំណែទម្រង់​ស៊ី​ជម្រៅ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ចិន​ក្នុង​អាណត្តិ​ ប្រធានាធិបតី​ថ្មី​លោកXi Jinping។​ទោះបី​ជា​ការ​កំណែទម្រង់​នេះ​​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ក៏​ពិត​ មែន ប៉ុន្តែ​នេះ​ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច និង​អ្នក​វិភាគ​​ជា​ច្រើន​បាន​មើល​ឃើញ​ថា ​នឹង​ប្រឈមមុខ​ឧបសគ្គ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ចុះ ​ខ្សោយ​អាក្រក់​ជាង​នេះ ឬ​ជួប​វិបត្តិ​​ហិរញ្ញវត្ថុ​​នៅ​ពេល​អនាគត​ក៏​ថា​បាន​។​​
​​
សេដ្ឋកិច្ច​អាមេរិក​តូច​ជាង​ចិន​តែ​ខ្លឹម
​ការពិត​មិន​អាច​ប្រកែក​បាន​​ដែល​ជា​សំនួរ​ពិសេស​ចោទសួរ​នៅ​ពេល​នេះ​នោះ​គឺ​ ថា ហេតុ​អ្វី​បាន​ជា​​​អាមេរិក​​ក្លាយ​​ជា​មហាអំណាច​សេដ្ឋកិច្ច​​ទី១​នៅ​លើ​​ លោក​​​ជាង​១​សតវត្ស​រួច​មក​ហើយ? ទោះបី​ជា​ចិន​អាច​ដណ្ដើម​តំណែង​អាមេរិក​បាន​​ក៏​ពិត​មែន ​ចូរ​កុំ​ភ្លេច​ថា​អាមេរិក​នៅ​​តែ​អាច​ដឹក​មុខ​ចិន​នៅ​លើ​វិស័យ​មួយ​ចំនួន​ ទៀត។ បច្ចេកវិទ្យា​ជឿនលឿន ដែល​កំពុង​ឈាន​មុខ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ធនធាន​មនុស្ស​សំបូរ​បែប​​នៅ​តែ​ជា​​វិស័យ​ស្នួល និង​​អាទិភាព​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​។

ងាក​មក​មើល​វិស័យ​ហិរញ្ញវត្ថុ​វិញ អាមេរិក​​​នៅ​តែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​​អ្នកវិភាគ​បង្ហាញ​ថា ប្រាក់ដុល្លារ​អាមេរិក​នៅ​តែ​ឈរ​លើ​កំពូល​​តារាង​ដដែល​នៅ​ពេល​អនាគត។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា អាមេរិក​​ចប់​បេសកកម្ម​របស់​ខ្លួន​ត្រឹមនេះ​នោះ​ទេ ពោល​​គឺ​កំណែទម្រង់​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ​ពន្ធដារ​ វិស័យ​អប់រំ និង​យន្តការ​កាត់​បន្ថយ​គំលាត​​រវាង​អ្នកមាន​និង​​​អ្នក​ក្រ ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ភាព​លូតលាស់​សេដ្ឋកិច្ច​របស់​ខ្លួន៕
​​
ប្រែ​សម្រួល​ដោយ​៖ K.vin Adana

ប្រភព៖​ time.com

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.