BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Saturday, January 10, 2015

តារាចម្រៀង​សិច​ស៊ី​ Nicki Minaj សារភាព​ថា មាន​វិប្បដិសារី​ដោយសារ​​​​ធ្លាប់​ភ្លាត់ស្នៀត​មាន​កូន​​ម្តង​ តែ​យកចេញ



តារាចម្រៀង​ត្រគាក​ធំ Nicki Minaj បាន​បរិយាយ​អស់​គ្មាន​សល់​ពី​រឿងរ៉ាវ​ការ​មាន​ទម្ងន់ ​និង​សម្រេចចិត្ត​រម្លូតកូន​ចោល គឺជា​រឿង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្លាប់​កើតមាន​ក្នុង​ជីវិត​នាង ហើយក៏​ជា​រឿង​មួយ​ដែល​​នាង​​មិនអាច​បំភ្លេច​បាន ​និង​តែងតែ​មក​លង​បន្លាច​នាង​រហូតដល់​​ពេល​នេះ​។​

​តារាចម្រៀង​ល្បីល្បាញ​លំដាប់​ពិភពលោក​ បាន​បើក​ដួងចិត្ត​និយាយ​រឿងរ៉ាវ​ពី​អតីតកាល​ប្រាប់​ទស្សនាវដ្ដី Rolling Stone ដែល​នាង​បាន​ថតរូប​ដាក់​គម្រប​មុខ ក្រោម​ស្នាដៃ​ថតរូប​ឯក​របស់ Terry Richardson ។ ប៉ុន្តែ​រឿង​ដែល​ផ្ដោត​សំខាន់​នៅ​ពេលនោះ​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មាន​ទម្ងន់ និង​រឿង​រម្លូតកូន​ចោល ដែល​នាង​ធ្លាប់​បាន​ពោល​រៀបរាប់​ប្រាប់​អ្នក​ស្ដាប់​តាមរយៈ​បទ "All T​hing Go" ម្ដង​រួច​មក​ហើយ​នោះ​។​


​តារាចម្រៀង​វ័យ​៣២​ឆ្នាំ​រូប​នេះ​​ទទួល​ស្គាល់​ថា​ នាង​ធ្លាប់​ភ្លាំងភ្លាត់​មាន​ទម្ងន់​ពេល​នៅ​ជា​យុវវ័យ កាលណោះ​នាង​តក់ស្លុត​ជា​ខ្លាំង រហូត​ធ្វើ​អ្វី​មិន​ត្រូវ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​នាង​ធ្លាប់​គិតដល់​ថ្នាក់​ថា​នាង​នឹង​ស្លាប់​ ទៀត​ផង​។ “​សម្រាប់​ក្មេងស្រី​វ័យក្មេង​ម្នាក់​ រឿង​បែបនេះ​ជា​រឿង​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជីវិត​របស់​នាង​” នេះ​ជា​អ្វី​ដែល Nicki បាន​ប្រាប់​នៅក្នុង​បទសម្ភាសន៍​ជាមួយ Rolling Stone​។​

​ថ្វីត្បិតតែ​នាង​អាច​ឆ្លង​ផុត​រឿងរ៉ាវ​ដ៏​អាក្រក់​កាលពី​វ័យក្មេង​ក្ដី​ ប៉ុន្តែ​រហូត​មក​ដល់​​ពេលនេះ Nicki នៅតែ​មិនអាច​បំភ្លេច​រឿង​រម្លូតកូន​នោះ​បាន រឿង​នោះ​នៅតែ​តាម​លង​បន្លាច​សតិអារម្មណ៍​នាង រហូតដល់​ថ្នាក់​បច្ចុប្បន្ន​នាង​មិន​ហ៊ាន​មាន​ទម្ងន់​ទៀតផង​។​

​កិច្ច​សម្ភាសន៍​ស្ដីពី​រឿងរ៉ាវ​ជីវិត​ដ៏​សែន​ជូរចត់​របស់​តារាចម្រៀង​រេប Nicki Minaj ជាមួយ​ទស្សនាវដ្ដី​ដ៏​ល្បីល្បាញ Rolling Stone គឺ​មាន​ចេញ​លក់​រួច​មក​ហើយ​នៅ​លើ​ទីផ្សារ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ​៕

​ប្រែ​សម្រួល​៖ សុខា នី​កា
ប្រភព៖​ http://www.channel24.co.za

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.