BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Saturday, January 10, 2015

អវត្តមាន​ឈិនឡុង​ពេល​តុលាការ​​កាត់ក្តី​ឲ្យ​​កូន​ប្រុស​​ជាប់ពន្ធនាគារ​៦​ខែ

ចាប់តាំងពី Jaycee Chan ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​បេ​កាំ​ង​ដោយសារតែ​ ការប្រើប្រាស់​កញ្ឆា ក្នុង​ខែសីហា​ឆ្នាំ​២០១៤ កន្លង​ទៅ​ ដោយ​ក្នុង​រយៈពេល​ជាប់​ឃុំឃាំង​កន្លងមក​តុលា​ការ​មិន​អនុញ្ញាត​អោយ​ អ្នកណាម្នាក់​ចូល​ទៅ​សួរសុខទុក្ខ​នោះ​ទេ​។

កាលពី​ម្សិលមិញ​នេះ​ដែរ​ តុលាការ​បាន​ចេញ​សាលក្រម​សម្រេច​​ឲ្យ​កូនប្រុស​តារា​ល្បី​លំដាប់​ហូលីវូដ ​រូប​នេះ​​ជាប់ពន្ធនាគារ​៦​ខែ​​​ទៀត​ផង​​ដោយ​អវត្តមាន​​លោក Jackie Chan ជា​ឪពុក និង អ្នក​ស្រី Joan Lin ជា​ម្តាយ​។​​

ទោះបីជា Jackie Chan និង​ភរិយា Joan Lin មិនបាន​ជួប​កូនប្រុស​ជិត​៥​ខែ​ហើយ​ក្ដី ​ប៉ុន្តែ​ក្នុង​ពេល​តុលាការ​កាត់ក្តី គេ​មិន​ឃើញ​មាន​វត្តមាន​របស់​អ្នក​ទាំងពីរ​នោះ​ទេ បើ​ទោះបី​ជា​​លោក ​ឈិន​ឡុង​​​ស្នាក់នៅ​បេ​កាំ​ង​ក៏​ដោយ។ ប៉ុន្តែ​តារា​ហូលីវូដ​ងប់ងល់​នឹង​ការងារ​រូប​នេះ​ច្បាស់​ជា​មិនអាច​បោះបង់​ ការងារ​ចោល​នោះ​ទេ ចំណែក​លោកស្រី Joan វិញ​ខណៈ​នេះ​ក៏​កំពុង​នៅ​ក្រៅ​ប្រទេស​ដូច្នេះ​មិនមែន​ជា​ការ​ងាយស្រួល​ក្នុង ​ការ​ធ្វើដំណើរ​ឡើង​ចុះ​នោះ​ទេ​ដើម្បី​ស្ដាប់​ការ​កាត់សេចក្ដី​របស់​តុលាការ ​នោះ។


Eric Tsang ដែល​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ឈិនឡុង​បាន​ថ្លែង​ថា ​លោក​អាណិត​អ្នក​ទាំងពីរ​ខ្លាំង​ណាស់ ពិសេស Joan ដែល​នឹក​កូនប្រុស​យ៉ាង​ខ្លាំង​រហូត​សរសេរ​សំបុត្រ​អោយ​កូនប្រុស​រាល់ថ្ងៃ ដើម្បី​រង់ចាំ​អោយ​កូនប្រុស​ចេញពី​ពន្ធនាគារ​វិញ​។ លោក​បាន​បន្ថែម​ទៀត​ថា ​មិត្តសម្លាញ់​លោក​ឈិន​ឡុង​បាន​ប្រាប់​ថា Jaycee បាន​អាន​សៀវភៅ​ជាច្រើន​ ដូច្នេះ​លោក​សង្ឃឹមថា គេ​អាច​យក​បទពិសោធន៍​លើក​នេះ​ធ្វើជា​ឧទាហរណ៍​ដើម្បី​រស់នៅ​អោយ​មាន​ជីវិត​ កាន់តែ​មានតម្លៃ​។​
​​​
​រំលឹក​ឡើងវិញ​ក្រៅពី​កូនប្រុស​តារា​សម្ដែង​ចិន​លំដាប់​ហូលីវូដ​រូប​នេះ​ មាន​តារា​សម្ដែង​តារាចម្រៀង​ជា​ច្រើនរូប​ទៀត​កំពុង​ស្ថិត​ក្រោម​ ការស៊ើបអង្កេត​និង​តាមដាន​យ៉ាង​ម៉ឺងម៉ាត់​ម៉ត់ចត់​ពី​ប៉ូលិស​ចិនដីគោក​ ក្នុងករណី​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​មិន​តិច​ជាង​រយ​នាក់​នោះ​ទេ​៕

ប្រែសម្រួល៖ សុខា នីកា

ប្រភព៖​ http://www.jaynestars.com/

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.