ការចែកចាយលក់ផលិតផល iPad របស់ក្រុមហ៊ុនApple ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះបើប្រៀបធៀបទៅឆ្នាំមុន។ តាមទិន្នន័យក្រុមហ៊ុនស្រាវជ្រាវ IDC បានបង្ហាញថា នៅក្នុងត្រីមាសទី១ឆ្នាំ២០១៤នេះ ការលក់ផលិតផល iPad បានធ្លាក់ចុះពី ១៩,៥% ក្នុងត្រីមាសទី១ឆ្នាំ២០១៣ មកត្រឹម១៦,៤% ក្នុងឆ្នាំ២០១៤នេះ ខណៈដែលទីផ្សារចែកចាយទូទាំងពិភពលោកវិញបានធ្លាក់ចុះពី៤០,២% មកនៅត្រឹម ៣២,៥%។
នេះបានធ្វើឲ្យក្រុមហ៊ុនApple ខកចិត្តខ្លាំងត្បិតអី Tablet របស់ក្រុមហ៊ុន Samsung បានឡើងកូដហក់ឡើងលេខ ២លើការលក់បន្តបន្ទាប់ពោលគឺពី ៨,៥% និងមានទីផ្សារចែកចាយសរុបពី១៧,១% នៅក្នុងត្រីមាសទី១ឆ្នាំ២០១៣ កើនមក១១,២% និងមានទីផ្សារចែកចាយសរុប ២២,៣% នៅក្នុងត្រីមាសទី១ក្នុងឆ្នាំ២០១៤នេះ។
យោងតាមទិន្នន័យនេះ គេអាចវាយតម្លៃបានថា បើប្រៀបធៀបនឹងឆ្នាំទៅមិញ ការលក់ និងចែកចាយរបស់ iPad បានធ្លាក់ចុះ។ ការលក់របស់iPad បានធ្លាក់ចុះ-១៦,១% ផ្ទុយពីផលិតផល Samsung ដែលកើនបានចំនួន៣២,០%នៅក្នុងឆ្នាំ២០១៤នេះ។
ជុំវិញករណីនេះ អគ្គនាយករបស់ក្រុមហ៊ុនApple លោក Time Cook បានពន្យល់ថា នេះបណ្ដាលមកពីមានបញ្ហាបច្ចេកទេសមួយចំនួនដែលបំពាក់នៅលើផលិត របស់ iPad ដែលត្រូវស្រាវជ្រាវនិងកែលំអឲ្យកាន់តែទំនើបជាងមុន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនSamsung៕
ប្រែសម្រួល៖ K.vin Adana
ប្រភព៖ businessinsider
Post a Comment