BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

ជនជាតិ​ចិន​ជា​អតិថិជន​​សំខាន់​​នៃ​សំណង់​​ធំៗ​​នៅ​កោះ​ពេជ្រ​​


ទឹក​ដី​កោះ​ពេជ្រ​ដែល​មាន​ទំហំ​ ​​១០០​ហិចតា​​កំពុង​​​ក្លាយ​ជា​ទីក្រុង​​​​ដ៏​​មាន​សក្ដានុពល​​លើ​ការ​ អភិវឌ្ឍ​​​​​​​​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ត្រូវ​​បាន​​គេ​វាយ​តម្លៃ​ថា ​ហាក់​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​​​ខ្លាំង​ពី​ក្រុម​​អតិថិជន​ជនជាតិ​ ចិន។​​

ចំនួន​​អតិថិជន​ជនជាតិ​ចិន​បាន​​កើន​ឡើង​លើស​ពាក់​កណ្ដាល​នៃ​ការ​លក់​ និង​ជួល​អគារ​សរុប​​នៅ​ក្នុង​គម្រោង​ Diamond Island Riviera​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ប្រាក់ គីមសេង​ មន្ត្រី​ផ្នែក​លក់​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ​វិនិយោគទុន​អាណិកជន​កម្ពុជា ​(O.C.I.C)​ ​​ប្រាប់​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​មួយ។​​

​ក្រៅ​ពី​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ទិញ​អចលនទ្រព្យ​នៅ​​កោះ​ពេជ្រ​ តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​​ទីក្រុង​​ភ្នំ​ពេញ​​ទាំងមូល​​​ក៏​ជា​​ទី​ចាប់​ អារម្មណ៍​ពី​​​​​សំណាក់​ប្រជាជន​ និង​​​វិនិយោគិន​ចិន​ ខណៈ​ដែល​​អតិថិជន​ខ្មែរ​​ក៏​​មាន​ចំណាប់​អារម្មណ៍​លើ​សំណង់​​​លំនៅឋាន​នៅ​ ក្នុង​​ដែន​កោះ​អភិវឌ្ឍ​នេះ​ដែរ។

ប្រសិន​បើ​ជោគជ័យ​តាម​ការ​គ្រោងទុក​មែន​នោះ ​​កោះ​ពេជ្រ​នឹង​​​មាន​​​ខុនដូ​​ថ្មីៗ​ចំនួន ​​១.០០០ ​​​​ សាលា​អន្តរជាតិ​ធំៗ​ចំនួន​ ២​ វិមាន​ ​Arc de Triomphe ​ ​តាម​រចនាបថ​​លោក​ខាង​លិច​ចំនួន​១ និង​អគារ​​ពាណិជ្ជកម្ម​សំខាន់ៗ​ជា​ច្រើន​ទៀត។

ដីឡូ​​​​​ក្នុង​តំបន់​ខាងលើ​​​ត្រូវ​បាន​​ដាក់​​លក់​​ជា​បន្តបន្ទាប់​ទៅ​ឲ្យ ​​​ក្រុម​អ្នក​វិនិយោគ​​​​​ផ្សេង​ៗ​ ​សម្រាប់​អភិវឌ្ឍ​​​សំណង់​ទំនើប​ៗ​មាន​ជាអាទិ៍​ Casa Meridian, ​បុរី​វរជន​ Elite Town,​ សំណង់​លំនៅឋាន ឡាសែន(La Seine) វិមាន Arc de Triomphe និង សំណង់​អគារ Elysee ​កំពុង​​​សាងសង់។​​

​ការ​​វិនិយោគ​ធំ​បំផុត​នៅ​ក្នុង​ដែន​កោះ​នេះ​គឺ​គម្រោង​សាងសង់​ Diamond Island Riviera ​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ ​៧០០​លាន​ដុល្លារ។​ គម្រោង​នេះ​ ​​កំពុង​សាងសង់​អគារ​ទំនើប​​ Condominium Towers លំដាប់​ពិភពលោក​​​មួយ​ដែល​មាន​កម្ពស់​ ​៣៣​ជាន់​ដែល​នឹង​ក្លាយ​ជា​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ដ៏​សំខាន់​​នៅ​ពេល​ អនាគត។

យោង​តាម​ប្រសាសន៍​របស់​លោក Yao Jiguo ជា​អ្នក​គ្រប់គ្រង​គម្រោង​ក្រុមហ៊ុន​សាងសង់​​​​​​ខាងលើ ​បាន​ឲ្យ​ដឹង​ថា ​Condominium Towers ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​​ធ្វើ​ជា​អគារ​ពាណិជ្ជកម្ម និង​កម្សាន្ត រួម​មាន ​​ហាង​ទំនើប​ចំនួន​១ មន្ទីរពេទ្យ សាលា​អន្តរជាតិ អាងហែលទឹក​ ​ហាង​លក់​ទំនិញ​ផ្ទាល់​ដី​ ​ចំនួន​ពីរ​ បូករួម​​ទាំង​អគារ​ Condominium Towers ​កម្ពស់​ ​២៩​ជាន់​ចំនួន​ពីរ​ទៀត​ផង​ដែរ៕​​​

ប្រែសម្រួល៖ K.Vin
​ប្រភព៖​ nytimes


Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.