BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

ធនាគារ​ Barclays នឹង​កាត់​បន្ថយ​បុគ្គលិក ​​១៩ ០០០​នាក់​រយៈ​ពេល​បី​ឆ្នាំ​​​ដោយ​សារ​ការ​វិនិយោគ​ធ្លាក់​ចុះ


ធនាគារ​ Barclays បាន​​អះអាង​​ថា ខ្លួន​នឹង​កាត់​បន្ថយ​បុគ្គលិក​ ​១៩ ០០០​នាក់​​​​ចាប់​ពី​ឆ្នាំ​នេះ​ដល់​ឆ្នាំ​២០១៦​ ​ក្នុង​នោះ​​ជាង​ ៩ ០០០​នាក់​ ​​នៅ​ចក្រភព​អង់គ្លេស។ ​​នេះ​ជា​​​យុទ្ធសាស្ត្រ​ថ្មី​របស់​ធនាគារ​ បន្ទាប់​ពី​ការ​វិនិយោគ​​​​ទទួល​​ផល​មិន​គាប់​ប្រសើរ​ក្នុង​ពេល​កន្លង​ទៅ​ នេះ។ ​​​​
​​
​ការ​ប្រកាស​លើក​នេះ ​​​​​គឺ​​​​ចំនួន​កាត់​បន្ថយ​បុគ្គលិក​​ច្រើន​ជាង​​ការ​​អះអាង​​កាល​ពី​ដើម​ ឆ្នាំ​ដែល​ថា​កាន់​បន្ថយ​ប្រមាណ​ពី​​ ១០ ០០០​ ទៅ​១២ ០០០​​ កន្លែង​ប៉ុណ្ណោះ។

ធនាគារ​វិនិយោគ​​​រង​គ្រោះ​ដោយសារ​តែ​ ​​ការ​ធ្លាក់​ចុះ​តម្រូវ​​​ការ​កម្ចី​ពី​ ​​រដ្ឋាភិបាល ​​និង​ក្រុម​ហ៊ុន​​នានា។ ​សាខា​របស់​ធនាគារ​​​នេះ​ ​​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប​ដូច​ជា​ អេស្ប៉ាញ​ ព័រទុយហ្គាល់​ ​អ៊ីតាលី​ និង​បារាំង​ នឹង​​មាន​ការ​ផ្លាស់ប្ដូរ​​។ ​​​

លោក Antony Jenkins ​​នាយក​ប្រតិបត្តិ​​ធនាគារ​នេះ ​​​​បាន​ថ្លែង​ថា ​៖«​នេះ​ជា​ការ​ធ្វើ​ឲ្យ​ធនាគារ​ Barclays ក្លាយ​ជា​ធម្មតា​មួយ​។ យើង​នឹង​ធ្វើ​ជា​ធនាគារ​ផ្ដោត​តែ​ទៅ​លើ​អន្តរ​ជាតិ​ដោយ​បើក​ដំណើរ​ការ​នៅ​ តាម​តំបន់​មួយ​ចំនួន​​ដែល​យើង​មាន​សមត្ថ​ភាព​ និង​ឧត្ដមភាព​ប្រកួត​ប្រជែង​តែ​ប៉ុណ្ណោះ​​»។

​​ផ្នែក​​ធនាគារ​វិនិយោគ​​ដែល​មាន​បុគ្គលិក​សរុប​ ២៦ ​០០០​ ​នាក់​ ​​​បុគ្គលិក​​ចំនួន​ ​​២០០០​កន្លែង​នឹង​ត្រូវ​​កាត់​បន្ថយ​នៅ​ឆ្នាំ​នេះ ដោយ​​​ ​៥ ០០០​​នាក់​ទៀត​នឹង​ត្រូវ​កាត់​បន្ថយ​នៅ​ត្រឹម​ឆ្នាំ​២០១៦។ ​បើ​គិត​​សរុប​នៅ​ឆ្នាំ​២០១៤​នេះ​ ​​ធនាគារ​នឹង​កាត់​បន្ថយ​បុគ្គលិក​​ប្រមាណ​ ១៤ ០០០​​កន្លែង។ ​​

នៅ​ត្រីមាស​ដំបូង​ឆ្នាំ​នេះ​ ពាណិជ្ជ​កម្ម​លើ​វិស័យ​ធនាគារ​វិនិយោគ​ទទួល​រង​គ្រោះ​យ៉ាង​​ខ្លាំង​ ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ប្រមាណ​ ​​២៨%​។

​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ដោះ​ដូរ​រូបិយ​ប័ណ្ណ​ ​សញ្ញាប័ណ្ណ​​ និង​ប្រភព​ចំណូល​ផ្សេង​ៗ​ទៀត​ ​បាន​ធ្លាក់​ចុះ ​៤១%​ដល់​ ​១,២៣​ពាន់​លាន​ផោន​ ដែល​ស្មើ​នឹង​ជាង​ ​២​ពាន់​លាន​ដុល្លារ។

Barclays ជា​ធនាគារ​ពហុជាតិ​សាសន៍​ដ៏​ធំ​របស់​ប្រទេស​អង់គ្លេស​បង្កើត​ឡើង​តាំង​ពី​ ឆ្នាំ​១៦៩០។ បច្ចុប្បន្ន​ធនាគារ​នេះ​​មាន​សាខា​​នៅ​​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក៕

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន
ប្រភព៖​ BBC

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.