BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

គ្រោះ​ថ្នាក់​លិច​​សាឡាង​​ទាំង​ ​១០​ដ៏​អាក្រក់​បំផុត​

​​មិន​មែន​មាន​តែ​យន្តហោះ​ ឬ​​រថយន្ត​នោះ​ទេ​​ ដែល​ធ្លាប់​មាន​ករណី​​គ្រោះ​ថ្នាក់​ទ្រង់​ទ្រាយ​ធំ​ ​​សូម្បី​តែ​សាឡាង​ក៏​ធ្លាប់​មាន​ករណី​លិច​ និង​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​​ដែរ។ ​​ជាក់​ស្ដែង​ កាល​ពី​ពេល​ថ្មី​​ៗ​នេះ​ ​ការ​លិច​សាឡាង​​​ដឹក​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​​សិស្ស​សាលា​នៅ​កូរ៉េ​ខាង​ ត្បូង​​ ​ត្រូវ​បាន​គេ​អះអាង​ថា​ មាន​អ្នក​ស្លាប់​មិន​តិច​ជាង​ ២០០​នាក់​នោះ​ទេ។ ​​​

​ខាង​ក្រោម​នេះ​ ​thebnews ​​បាន​​ដក​ស្រង់​សេចក្ដី​​រាយ​ការណ៍​​របស់​កាសែត​ AP, AFP និង​World Almanacអំពី​គ្រោះ​ថ្នាក់​តាម​ស្រឡាង​ចំនួន​១០​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​​៖

​ឆ្នាំ​១៩៨៧៖ ស្រឡាង​ Dona Paz បាន​​បុក​គ្នា​ជា​មួយ​នឹង​នាវា​ដឹក​ប្រេង​ Vector ​កាល​ពី​ថ្ងៃ​ទី​២០ ​​ខែ​ធ្នូ​នៅ​ប្រទេស​ហ្វីលីពីន​បណ្ដាល​មាន​ការ​ឆាប​ឆេះ ​​និង​លិច​ស្លាប់​មនុស្ស​ ៤ ៣៤១​ នៅ​ក្នុង​គ្រោះ​ថ្នាក់​តាម​ដែន​សមុទ្រ​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភព​លោក​។

​​​ឆ្នាំ​២០០២៖ ស្រឡាង​ Le Joola ដែល​ផ្ទុក​ចំនួន​លើស​ចំណុះ​បាន​ក្រឡាប់​លិច​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​​នៅ​ប្រទេស​សេណេហ្គាល់ ​​ដោយ​ស្លាប់​មនុស្ស​​ប្រមាណ​ ​១ ៨៦៣ ​​នាក់។​

ឆ្នាំ​១៩៥៤៖ ស្រឡាង​ Toya Maru បាន​លិច​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ​​នៅ​ជិត​ប្រទេស​ជប៉ុន​នៅ​ក្នុង​ពេល​មាន​ព្យុះ​ទី​ហ្វុង​ដោយ​​​អ្នក​ដំណើរ​ និង​សមាជិក​នាវិក​ជាង​ ១ ០០០​នាក់​បាន​ស្លាប់​​។

ឆ្នាំ​២០០៦៖ ស្រឡាង​ Al Salaam Boccaccio 98 បាន​លិច​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ​ ​នៅ​សមុទ្រ​ក្រហម​ដោយ​​មាន​អ្នក​ស្លាប់​​​ជាង​ ១ ០០០​នាក់។​

​ឆ្នាំ​១៩៩៦៖ ស្រឡាង Bukoba ​បាន​បើក​បុក​នឹង​ដុំ​ថ្ម​ ហើយ​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​ឧសភា​នៅ​ក្នុង​បឹង​ Lake Victoria នៅ​ប្រទេស​តង់ហ្សានី​ ស្លាប់​មនុស្ស​​នៅ​លើ​កប៉ាល់​នេះ​រហូត​ដល់​១០០០​នាក់ ​ហើយ​កប៉ាល់​នោះ​ត្រូវ​បាន​គេ​​​បញ្ជាក់​ថា​ ​អាច​ដឹក​មនុស្ស​បាន​តែ ​៤៣០ ​ប៉ុណ្ណោះ។​

​ឆ្នាំ​២០០៨៖ ស្រឡាង​ Princess of the Stars បាន​ក្រឡាប់​លិច​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា ​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ព្យុះ​ទី​ហ្វុង​នៅ​ជិត​ប្រទេស​ហ្វីលីពីន​ ស្លាប់​មនុស្ស​ប្រហែល​៧០០​នាក់។​

ឆ្នាំ​១៩៨៦៖ ស្រឡាង​ Shamia បាន​ក្រឡាប់​លិច​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា​ ​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ព្យុះ​នៅ​ក្នុង​ទន្លេ​នៅ​ប្រទេស​បង់ក្លាដេស​ ​​ស្លាប់​មនុស្ស​ប្រមាណ​៥០០​នាក់​។​

ឆ្នាំ​២០០៣៖ ស្រឡាង​ Nazreen-1​ បាន​លិច​​កាល​ពី​ថ្ងៃ​ទី​៨​ ​ខែ​កក្កដា​នៅ​ទន្លេ​របស់​ប្រទេស​បង់ក្លាដេស​ដោយ​ស្លាប់​មនុស្ស​ប្រហែល​៥០០​នាក់​។

ឆ្នាំ​១៩៩៣៖ ស្រឡាង​ Neptune បាន​លិច​កាល​ពី​ថ្ងៃទី​១៦​ខែ​កុម្ភៈ​នៅ​ប្រទេស​ហៃ​ទី​​ ​​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៥០០​នាក់​។​

ឆ្នាំ​២០០០៖ ស្រឡាង​ Cahya Bahari បាន​លិច​កាល​ពី​ថ្ងៃ​ទី​ ២៩​ខែ​មិថុនា​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ព្យុះ​នៅ​​ជិត​ប្រទេស​ឥណ្ឌូណេស៊ី​​ ​​ស្លាប់​មនុស្ស​ជិត ​៥០០​នាក់៕​

​ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.