BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Thursday, January 8, 2015

នៅ​អាស៊ី​បុរស​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​មើល​កូន​ជំនួស​ស្ត្រី​បណ្ដើរ​ៗ​ហើយ!

កាល​ពី​មួយ​រយ​ឆ្នាំ​មុន​ បុរស​គឺ​ជា​​អ្នក​ចេញ​ទៅ​ក្រៅ​ដើម្បី​រក​​កម្រៃ​​ និង​​​រក​ផលានុផល​មក​​ចិញ្ចឹម​កូន​និង​ប្រពន្ធ​ ​​ដោយ​ទុក​​​ប្រពន្ធ​ឱ្យ​នៅ​ផ្ទះ​ដើម្បី​ចម្អិន​ម្ហូប​ និង​មើល​ថែ​កូន។ ​​ប្រមាណ​ជា​​ពីរ​ទសវត្សរ៍​​ចុង​ក្រោយ​នេះ ​ការណ៍​នេះ​មាន​​ការ​កែ​ប្រែ​ខ្លះ​នៅ​ទ្វីប​អាមេរិក​ ​និង​ទ្វីប​អឺរ៉ុប។ ​​ស្ត្រី​មាន​សិទ្ធិ​ទៅ​ធ្វើ​ការ​ដោយ​ទុក​ឲ្យ​ស្វាមី​ខ្លួន​ជា​អ្នក​មើល​ថែ​ កូន​ជំនួស​វិញ ហើយ​សកម្ម​ភាព​​នេះ​ហាក់​មាន​ចំនួន​កើន​ឡើង​​ ជា​ពិសេស​នៅ​​ចក្រភព​អង់គ្លេស​។

​​​ដោយ​ឡែក ​​នៅ​ទ្វីប​អាស៊ី​ឯណេះ​វិញ​ ​​ប្រទេស​ធំៗ​ដូច​ជា​ចិន​ និង​ជប៉ុន​ជា​​ដើម​ ​កំពុង​តែ​​​ចម្លង​យក​វប្បធម៌​ខាង​លើ​នេះ​មក​អនុ​វត្ត​នៅ​ក្នុង​ប្រទេស​របស់ ​ខ្លួន​ដើម្បី​លើក​​កម្ពស់​នារី​​​ឱ្យ​មាន​សិទ្ធិ​ដូច​បុរស​ ​​ខណៈ​ដែរ​នារី​មួយ​ចំនួន​មាន​សមត្ថភាព​លើស​បុរស​ទៅ​ទៀត។

​​យោង​តាម​អ្នក​រាយ​ការណ៍​​​​សារព័ត៌មាន​ Bloomberg​ លោក Tomoko Yamazaki បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ ​​បុរស​ជប៉ុន​បាន​ចាប់​ផ្ដើម​ក្លាយ​ខ្លួន​ជា​អ្នក​មើល​ថែ​កូន ​​ក្នុង​ពេល​​ដែល​ប្រពន្ធ​សម្រាល​កូន​ ​​ដើម្បី​ទុក​ពេល​ឲ្យ​ប្រពន្ធ​ខ្លួន​មាន​ពេល​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​វិញ។ លោក Manabu Tsukagoshi ជា​អ្នក​​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ផ្ដល់​ការ​ប្រឹក្សា​ដែល​មាន​មូលដ្ឋាន​នៅ​ទី ​ក្រុង​តូក្យូ​បាន​ចំណាយ​ពេល​ឈប់​សម្រាក​ក្នុង​ពេល​បិតុភាព​រយៈ​ពេល​មួយ​ខែ​ ​ពេញ​​ដើម្បី​មើល​ថែ​កូន​ ​បន្ទាប់​ពី​សម្រាល​​​​​បាន​កូន​ទី​ពីរ។​

​ការ​ធ្វើ​ដូច្នោះ​បាន​ធ្វើ​ឲ្យ​ភរិយា​​ទទួល​បាន​ការ​ងារ​ពេញ​ម៉ោង​នៅ​ក្នុង​ឧស្សាហ​កម្ម​ហិរញ្ញ​វត្ថុ​។

​​​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​លោក​ ស៊ិន ហ្សូ​អាបេ ​ចង់​ឲ្យ​បុរស​មាន​តួនាទី​ដ៏​សកម្ម​ថែម​ទៀត​នៅ​ក្នុង​​ទម្លាប់​មើល​ថែ​កូន​​ ក្រោម​​យុទ្ធ​នា​ការ​ដែល​គេ​ហៅ​ថា «​គម្រោង​ Ikumen» ​មាន​ន័យ​ថា បុរស​ចិញ្ចឹម​កូន។​ ក្រុមហ៊ុន​ឧស្សាហ​កម្ម​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ ​រួម​ទាំង​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ Nippon Life Insurance Co និង​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ Meiji Yasuda Life Insurance Co.​ផង​ដែរ​​ដែល​បាន​ជួយ​​គាំ​ទ្រ​កម្ម​វិធី​ថ្មី​នេះ​ ​ដើម្បី​លើក​ទឹក​ចិត្ត​បុរស​មាន​ពេល​មើល​ថែ​កូន​ដែល​ទើប​តែ​កើត​ជំនួស​ ម្ដាយ។
​​
រដ្ឋាភិបាល​​របស់​ប្រទេស​ជប៉ុន​ក៏​​ខិត​ខំ​បង្កើន​ភាគ​រយ​​នៃ​បុគ្គលិក​ដែល​ មាន​ប្រាក់​ប្រចាំ​ឆ្នាំ​សម្រាប់​ពេល​វិសម​កាល​ពី​៤៧ ​​ភាគ​រយ​ទៅ​៧០​ភាគ​រយ​ និង​ស្ត្រី​ដែល​ត្រឡប់​ចូល​ធ្វើ​ការ​បន្ទាប់​ពី​សម្រាល​កូន​ហើយ​ពី​៣៨​ភាគ​ រយ​ដល់​៥៥​ភាគ​រយ​ត្រឹម​ឆ្នាំ​២០២០។
​​
យោង​តាម​លោក Kyomi Nakakura អ្នក​គ្រប់​គ្រង​នៅ​ផ្នែក​គាំ​ទ្រ​ការ​លើក​ទឹក​ចិត្ត​ដែល​ចាប់​ផ្ដើម​កាល​ពី ​ខែ​មេសា​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ប្រុស​នៅ​ក្រុម​ហ៊ុន​ Nippon Life ដែល​មាន​កូន​ទើប​កើត​គឺ​មាន​សិទ្ធិ​និង​ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ឈប់​សម្រាក ​មួយ​សប្ដាហ៍​។

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​នៅ​តែ​មាន​ចំពោះ​ស្រ្តី​។ បុគ្គលិក​ស្រី​ជប៉ុន​ បាន​សួរ​ពី​មូល​ហេតុ​ដែល​ពួក​គេ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​ដែល​ពួកគេ​ត្រូវ​ ទទួល​បាន​នោះ​ ហើយ​បាន​លើក​​ពី​បញ្ហា​ដ៏​អាម៉ាស់​ផ្សេងៗ​ ព្រោះ​ពួក​គេ​មិន​ទទួល​បាន​​សិទ្ធិ​ឈប់​សម្រាក​នោះ ​​ដោយ​មិន​ចង់​មាន​បញ្ហា​ជា​មួយ​ក្រុមហ៊ុន។
​​
លោក អាបេ ​បាន​ថ្លែង​ថា​ លោក​ចង់​បាន​សង្គម​មួយ​ដែល​ស្ត្រី​អាច​រះ​ឡើង​ដោយ​លុប​បំបាត់​មជ្ឈ​មណ្ឌល​ថែ ​ទាំ​ ​និង​អប់​រំ​​ ហើយ​បណ្ដុះ​បណ្ដាល​ម្ដាយ​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​។ លោក​បាន​ប្រាប់​កិច្ច​ប្រជុំ​ក្រុម​ផ្ដល់​ទី​ប្រឹក្សា​កាល​ពី​ថ្ងៃ​១៩​ ខែ​មីនា​ ​ឲ្យ​ពិចារណា​ពី​ប្រព័ន្ធ​មួយ​ដែល​​បង្អាក់​ស្ត្រី​មិន​ឲ្យ​ទៅ​ធ្វើ​ការ​ថែម ​ម៉ោង​ លុះ​ត្រា​តែ​ពួកគេ​ប្រឈម​នឹង​ការ​បង់​ពន្ធ​បន្ថែម​ និង​ការ​មិន​មាន​ការ​ធានា​ប្រាក់​ចំណូល​គ្រប់គ្រាន់​​របស់​ប្ដី និង​ផែន​ការ​ប្រាក់​សោធន។
​​
តាម​របាយ​ការណ៍​ស្ដីពី​ភាព​ប្រកួត​ប្រជែង​ពិភព​លោក​ឆ្នាំ​២០១២-២០១៣ ​ស្ដី​ពី​​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ​បាន​បង្ហាញ​ថា ការ​ចូល​​ធ្វើ​ការ​ងារ​របស់​ស្ត្រី​នៅ​ជប៉ុន​​មាន​អត្រា​ទាប​ជាង​បណ្ដា​ ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​។ បើ​ប្រៀប​ធៀប​ទៅ​ផ្សេង​ ​នៅ​ជប៉ុន​មាន​អត្រា ​​៧៤​ភាគ​រយ​ នៅ​អាមេរិក​ ​៨៦​ភាគ​រយ​ នៅ​​ប្រទេស​ស៊ុយអែត​មាន​ ​៩៣​ភាគ​រយ​។

អ្នក​ស្រី​ Matsui ​បាន​សរសេរ​ដោយ​លើក​ពី​គំរូ​របស់​ប្រទេស​ស៊ុយអែត​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ ចំពោះ​ការ​សម្រាក​របស់​ឪពុក​-ម្ដាយ​ក្រោម​ការ​ផ្ដល់​មូលនិធិ​របស់​ រដ្ឋាភិបាល​ថា ​៖«​ស្ថិតិ​បាន​បង្ហាញ​ថា​ ចំនួន​នៃ​ការ​ឈប់​សម្រាក​បិតុភាព​របស់​ឪពុក​ជប៉ុន​ ​មាន​អត្រា​ទាប​ជាង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​​ផ្សេង​ៗ​ទៀត​ ដូច្នេះ​ហើយ​ប្រហែល​ជា​មាន​បុរស​កាន់​តែ​ច្រើន​ទៀត​ចង់​ធ្វើ​ការ​ផ្លាស់​ ប្ដូរ​រឿង​នេះ​»៕​
​ប្រែ​សម្រួល៖ ​ប៉ិច​ ស៊ីនួន​

ប្រភព៖​ bloomberg

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.