លក្ខណៈពិសេសនៅលើ L.Y.N.X.9 នេះគឺ នឹងផ្ដល់បទពិសោធន៍ថ្មី ផ្ដល់ភាពកាន់តែងាយស្រួលសម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមលើ ស្មាតហ្វូន។ ឧបករណ៍នេះ មានរូបរាងស្រដៀងមនុស្សយន្ត Transformer នៅក្នុងរឿងហូលីវូដអីចឹង ដែលអាចកាច់បត់រូបរាងបាន។ ដៃហ្គេមនេះអាចភ្ជាប់ជាមួយស្មាតហ្វូនដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android ដើម្បីងាយស្រួលបញ្ជា។ កាន់តែពិសេស ផលិតផលថ្មីរបស់ក្រុមហ៊ុនអាមេរិក Mad Catz នេះថែមទាំងអាចប្រើជាមួយក្ដារចុចអក្សរប្រភេទ QWERTY keypad ដើម្បីកាន់តែងាយស្រួលវាយពាក្យបញ្ជានៅលើហ្គេម។
ដៃហ្គេម L.Y.N.X.9 មិនត្រឹមតែអាចលេងបានជាមួយហ្គេមនៅលើស្មាតហ្វូន Android តែក៏ប្រើបានជាមួយកុំព្យូទ័រ Windows PC ផងដែរ ដែលភ្ជាប់តាម Bluetooth ហើយសាកថ្មឡើងវិញបានតាមរន្ធ USB និងកាន់ថ្មបាន ២០ម៉ោង។ ដៃហ្គេមអាចកាច់បត់បាននេះ ក៏មានរន្ធតំណភ្ជាប់ផ្សេងៗដូចជា រន្ធ HDMI និង MHL adaptor សម្រាប់ភ្ជាប់ទៅកាន់ទូរទស្សន៍បាន។ តម្លៃដៃហ្គេមពិសេសនេះ គឺ ២៩៩ដុល្លារអាមេរិក៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ androidcentral
Post a Comment