BREAKING NEWS
the khmer news online

ព័ត៌មានសេដ្ឋកិច្ច

ព័ត៌មានពិភពលោក

a

Saturday, January 10, 2015

រឿង​ Facebook ចង់​ប្រជែង Youtube កាន់​​ឡើង​កម្ដៅ​បន្ទាន់​ពី​ FB ទិញ​ក្រុមហ៊ុន​ថ្មី​មួយ​បង្កើន​គុណភាព​វីដេអូ​

យោង​តាម​បណ្ដាញ​ព័ត៌មាន​រ៉យទ័រ​ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Facebook Inc បាន​ទិញ​យក​ក្រុមហ៊ុន​ឯកទេស​ខាង​វីដេអូ QuickFire Networks ដើម្បី​សម្រួច​អភិវឌ្ឍ​មាតិកា​វីដេអូ​ឱ្យ​កាន់​តែ​ខ្លាំង​ថែមទៀត​នៅ​លើ​ បណ្ដាញ​សង្គម​របស់​ខ្លួន។ យ៉ាងណា សម្រាប់​ចំនួន​ទឹកប្រាក់​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់ រវាង​ក្រុមហ៊ុន​ទាំងពីរ​មិន​ត្រូវ​បាន​បញ្ជាក់។ តាមរយៈ​បច្ចេកវិទ្យា​របស់ QuickFire នឹង​ជួយ​បង្កើន​គុណភាព​វីដេអូ​របស់ Facebook ជាមួយ bandwidth ទាប​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​របស់ QuickFire លោក Craig Y. Leeបាន​ប្រកាស​ការ​ទិញ​លក់​នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន ដោយ​សរសេរ​ថា QuickFire Networkd ត្រូវ​បាន​បង្កើត​ដំបូង​ឡើយ​គឺ​មាន​ឯកទេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ (Network infrastructure) មិន​មែន​ជំនាញ​ផ្នែក​វីដេអូ​អនឡាញ​នោះ​ឡើយ។ ដោយសារ​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​កាត់បន្ថយ bandwidth ឱ្យ​នៅ​ទាប​ដើម្បី​អាច​ទស្សនា​វីដេអូ​អនឡាញ​ដោយ​មិន​មាន​ប៉ះពាល់​គុណភាព​ វីដេអូ។


កិច្ចព្រមព្រៀង​ទិញ​ក្រុមហ៊ុន QuickFire គឺ​ធ្វើឡើង​រយៈពេល ១ថ្ងៃ ក្រោយ​ពី Facebook បាន​បញ្ជាក់​នៅ​លើ​ទំព័រ blog របស់​ខ្លួន​ថា គិត​ចាប់ពី​ខែ​មិថុនា ឆ្នាំ២០១៤ មក វីដេអូ Facebook មាន​អ្នក​ចុច​មើល​យ៉ាង​ច្រើន​រហូត​ជាង ១ពាន់​លាន​ដង​ក្នុង​មួយ​ថ្ងៃៗ។ ដូច្នេះ កិច្ចព្រមព្រៀង Facebook សម្រេច​ទិញ​យក​ក្រុមហ៊ុន​ជំនាញ​វីដេអូ​នេះ គឺ​ដើម្បី​អភិវឌ្ឍ​គុណភាព​វីដេអូ ផ្ដល់​បទពិសោធន៍​ខ្ពស់​ដល់​អ្នក​ទស្សនា​វីដេអូ Facebook ជាមួយ​កម្រិត​គុណភាព​ច្បាស់​ល្អ។

Facebook បាន​គូស​បញ្ជាក់​ថា ប្រជាជន​អាមេរិក​ដែល​ប្រើ Facebook ប្រមាណ ៥០% គិត​ជា​មធ្យម​គឺ​បើក​មើល​វីដេអូ​ម្ដង ជា​រៀងរាល់​ថ្ងៃ ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ វីដេអូ Facebook បាន​កើនឡើង ៧៥% ទូទាំង​ពិភពលោក និង​កើនឡើង ៩៤% នៅ​សហរដ្ឋ​អាមេរិក។


តាមរយៈ​ការ​ទទួល​បាន QuickFire Network នឹង​កាន់តែ​ពង្រឹង​សក្ដានុពល​របស់ Facebook ផ្នែក​វីដេអូ។ គួរ​រំលឹក​ថា កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៤ កន្លង​ទៅ ក្រុមហ៊ុន Facebook បាន​ចាប់ផ្ដើម​ធ្វើតេស្ត​ដាក់​ពាណិជ្ជកម្ម (ads) នៅ​លើ​វីដេអូ​របស់​ខ្លួន​ហើយ។ ពាណិជ្ជកម្ម​ដែល​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​នេះ​កំពុង​សាកល្បង​ គឺ​មាន​បិទ​ភ្ជាប់​នៅ​លើ​វីដេអូ ដែល​នឹង​បង្ហាញ​ចេញ​មក ក្រោយ​ពេល​អ្នក​វីដេអូ​លេង​ចប់ (បង្ហាញ​នៅ​ចុង​បញ្ចប់​នៃ​វីដេអូ) ពោល​គឺ​មិន​បង្ហាញ​ក្នុង​ពេល​កំពុង​ទស្សនា​ដូច​វីដេអូ Youtube នោះ​ទេ។

រង់ចាំ​មើល​ថា​តើ Facebook ពិត​ជា​មាន​ចំណូល​ចិត្ត​បង្កើន​អាជីវកម្ម​ថ្មី​ដោយ​ប្រើប្រាស់​វីដេអូ​ដែល​ កំពុង​មាន​មនុស្ស​រាប់​លាន​អ្នក​ចុច​មើល​រាប់​ពាន់​ដង​ក្នុង​មួយ​ថ្ងៃៗ​ឬ​ ទេ?


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ reuters, businessinsider

Post a Comment

 
Copyright © 2013 The Khmer News Online
The News in Cambodia.